Tuesday, April 8, 2014

Internet download manager គឺ​ជា​កម្ម​វិធី​គ្រប់​គ្រង​ក្នុង​ការ Download ល្អ​ជាង​គេ និង ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​។
IDM ក៏​ផ្តល់​ល្បឿន​ដោន​ឡូដ​ខ្ពស់​បំផុត ដែល​ផ្តល់​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អ៊ិន​ធ័រ​ណិត​ដែរ តែ​ប្រសិន​បើ​យើង​ប្រើ IDM optimizer គឺ​ធ្វើ​ឲ្យ​ល្បឿន​ដោន​ឡូដ កាន់​តែ​ប្រសើរ​ជាង​មុន ហើយ IDM optimizer ដំណើរ​ការ​តែ​ជា​មួយ​នឹង IDM តែ​ប៉ុណ្ណោះ​។
១. មុន​ដំបូង យើង​ត្រូវ​មាន​កម្ម​វិធី Internet Download Manager (IDM) ជាមុនសិន
២. ចូល​ទៅ​ទាញ​យក IDM optimizer បន្ទាប់​មក ដំណើរ​ការ​វា រួច​ចុច​លើ​ប៊ូតុង Maximize Now បន្ទាប់​ពី​នោះ​វា​នឹង​សួរ​យើង​ឲ្យ Restart កម្មវិធី Internet Download Manager។
សំគាល់: បើ​យើង restart កុំព្យូទ័រ​កាន់​តែល្អ ដើម្បី​ឲ្យ​ដំណើរ​ការ​បាន​ល្អ​។
៣. ជា​ចុង​ក្រោយ គឺ​យើង​អាច​ចូល​ទៅ​មើល​វីដេអូ និង ទាញ​យក ក្នុង​ល្បឿន​លឿន បាន​ហើយ​។


Wednesday, April 2, 2014

ប្រវត្តិរូបនឹងចំនាប់អារម្មណ៏



នាងខ្ញុំឈ្មោះ អួន​​ នី ភេទ ស្រី អាយុ ១៩​ ឆ្នាំ ជាសិស្សផ្នែក អាយធី មានទីកន្លែងកំនើតនៅភូមិភ្នំដីំរី​ ឃុំដំណាក់កន្ទួខាងេជើង ស្រុកកំពង់ត្រាច​ ខេត្ត កំពត​ នូវក្នុងក្ខណះនេះដែរខ្ញុំមានសេចក្ដីសោមនោសរីករាយណាស់ដែលមានឪកាសបង្ហាញពីចំណាប់អារម្មណ៏ផ្ទាល់ខ្លួនបន្ទាប់ពីខ្ញុំបានមករៀននៅសាលាបច្ចេកទេសដុនបូស្កូកែប ហើយដែលបានរៀននៅក្នុងផ្នែកពតិ័មានវិទ្យានិងភាសារ។ មុនខ្ញុំមករៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបខ្ញុំគឺជាសិស្សមា្នក់រៀននៅសាលាវិទ្យាល័យបិតាជាតិ ដែលមានទីតាំស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យខ្ញុំពិបានចិត្តដោយសារពិបានក្នុងការជ្រើសរើសសាលាដែលត្រូវទៅរៀនបន្ដពីព្រោះជីវះភាពរបស់ខ្ញុំក្រីក្រណាមួយខ្លួនជាស្រីបើទៅរៀនឆ្ងាយពីផ្ទះក៏ពិបាកក្នុងការរស់នៅ និងថែរក្សាខ្លួនដែរក្រោយមកទៀតខ្ញុំក៏បានសំរេចចិត្តជ្រើសរើសយកសាលាបច្ចេកទេសដុនបូស្កូដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ ព្រៃធំ ខេត្តកែបនេះដោយសារសាលាដុនបូស្កូគឺជាសាលាមួយដែលផ្ដល់អាទិភាពខ្ពស់លើយុវជនយុវនារីដែលក្រីក្រ មួយវិញទៀតក៏ជាសាលាដែរមានការអប់រំល្អសំខាន់បំផុតគឺយកគុណភាពនៃការសិក្សាជាចំបង ។សូមបញ្ជាក់ថាកាលខ្ញុំមករៀននៅសាលាដុនបូស្កូដំបូងខ្ញុំគ្រាន់តែជាសិស្សរៀនវគ្គខ្លីខាងcomputer  and English រយះពេល ៦ ខែតែប៉ុនោះ ក្រោយមកទៀតក៏បន្ដរៀនបន្ថែមរៀនរយះពេល ១ ឆ្នាំវគ្គ computer and Englishដដែល បន្ទាប់មកទៀតខ្ញុំក៏មិនដឹងថាមានបញ្ហាឬក៏មូលហេតុមកពីអ្វីនោះឡើយទើបមានការផ្លាស់ប្ដូរការសិក្សាហើយក៏បានផ្លាស់ប្ដូរឈ្មោះថ្មីផ្នែកថ្មីគឺមានឈ្មោះថាផ្នែក ពតិ៏មានវិទ្យា និង ភាសារយះពេលនៃការសិក្សាចំនួនពីឆ្នាំអាចហៅបានថាថ្នាក់បរិញ្ញាបត្ររង​ 
          ទាក់ទងនិងការសិក្សានៅក្នុងផ្នែក ពតិ៏មានវិទ្យា និង ភាសាពីដើមឡើយខ្ញុំមិនដែល
គិតទាល់តែសោះថាខ្ញុំមានវាសនាបានរៀនផ្នែកនេះទេ ហើយចំនងចំនូលចិត្តរបស់ខ្ញុំពីកំនើត
ក៏គ្មានដែលគិតថានិងរៀនផ្នែកនេះដែរ ព្រោះថាចំនងចំនូលចិត្តរបស់ខ្ញុំគឺចង់ធ្វើការងារខាង
រដ្ឋបាល​ និង គ្រប់គ្រង តែក្រោយពីខ្ញុំបានរៀនផ្នែក Information Teachnology and Languge ខ្ញុំក៏ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំហើយងាកមកចាប់ជំនាញដែលខ្ញុំកំពុងតែរៀនដោយសាវាគឺជា
ផ្នែកមួយព្រមទាំងវាគឺជាជំនាញដែលខ្ញុំត្រូវទទួលយកសំរាប់ការងារ បទពិសោធន៏ អនាគត់
នៅថ្ងៃខាងមុខ ទទឹមនិងនេះការសិក្សារបស់ខ្ញុំក៏មានឧបសគ្គនិងលទ្ធផលកើតមានហូរហែរ
ដែរ ។ចំនុចទីមួយគឺចំនុចឧបសគ្គដែលរួមមានដូចជា៖
*     ខុសចំនងចំនូលចិត្តរបស់ខ្លួន
*     ពិបាកត្រៀមខ្លួន
*     មិនមានការគ្រោងទុក
*     មិនយល់ថាខ្លួនរៀនមុខវិជ្ជានេះធ្វើការងារអ្វី ឬដើម្បីអ្វីឡើយ
*     ពេលដែលលោកគ្រូអ្នកគ្រូបង្រៀនខ្ញុំទទួលបានតិចបំផុតសំរាប់បទពិសោធន៏
*     អស់រយះពេលជិតមួយឆ្នាំដែលពួកខ្ញុំរៀនខុសនិងកម្មវិធីសិក្សា(រៀនខុសនិងមុខជំនាញ)
*     ពេលវេលាមានច្រើនតែការសិក្សាបានតិច
*     ពិបាកយល់នូវមុខវិទ្យាមួយចំនួនដូចជា៖ (​ អង់គ្លេស កូដ គណិត...) សូមបញ្ជាក់ថា
ភាគច្រើនសុទ្ធតែមុខវិទ្យាដែលខ្ញុំមិនសូវយល់ស្ទើរតែទាំងអស់
*     កាលវិភាគសិក្សាផ្លាស់ប្ដូរញឹកញាប់ ពិបាកក្នងការត្រៀមសៀវភៅសំរាប់សរសេរ
*     កម្មវិធីសិក្សាត្រូវបានបន្ថែមថ្មីរហូត និងខ្វះគ្រូបង្រៀន...
Ø  ចំនុចទី២​គឺលទ្ធផលរួមមាន៖
*     ដោយហេតុថាការសិក្សាយល់បានតិច ទល្ធផលនៃការសិក្សាក៏បានតិចដែរ
*     ទទួលបានចំនងចំនូលចិត្តថ្មី (ផ្លាស់ពីទំលាប់ចាស់ប្ដូរទំលាប់ថ្មី)
*     អាចចេះនូវអ្វីដែលខ្ញុំមិនដែលចេះពីមុនមកមានដូចជា៖ កុំព្យូទ័រ(​របៀបប្រើ បិទ បើក...)
*     អាចចេះច្រើនជាងនៅសាលាវិទ្យាល័យ
*     ទទួលបានការអប់រំល្អ ធ្វើអោយខ្ញុំផ្លាស់ទំលាប់ដែលមិនល្អជាច្រើន មានរួមបញ្ចូជាមួយ
ការដេក ដើរ ឈរ អង្គុយជាដើម 
*     ក្រោយពីបានសិក្សារួមជាមួយលោកគ្រូអ្នកគ្រូជួយពន្យល់បន្ថែមធ្វើអោយខ្ញុំយល់បាន
នូវរាល់មុខវិទ្យាដែលខ្ញុំមិនយល់បានមធ្យម ។សរុបសេចក្ដីមក អស់រយះពេល១ឆ្នាំ
ជាងមកនេះដែលនាងខ្ញុំរៀននៅផ្នែក ពតិ៏មានវិទ្យា និងភាសា ខ្ញុំមានការរើកចំរើន និងយល់
បានគួសមហើយបើទោះបីជាមានមេរៀនមួយចំនួនដែលខ្ញុំពិបាកយល់ហើយក៏ស្ទើរតែគ្រប់
មេរៀនដែលខ្ញុំត្រូវការអោយមិត្តភក្រ្ដ័របស់ខ្ញុំជួយពន្យល់ខ្ញុំ ក្នុងពេលដែរខ្ញុំសួរពួកគេក៏មានមិត្ត
មួយចំនួនពេញចិត្តប្រាប់និងមានមិត្តមួយចំនួនទៀតមិនពេញចិត្តប្រាប់ តែខ្ញុំនៅតែបន្ដសួរគេ
ត្រង់ចំនុចណាដែរខ្ញុំមិនចេះជានិច្ច ពេលដែលខ្ញុំរៀនផ្នែក ពតិ៏មានវិទ្យា និងភាសា ខ្ញុំតែងគិត
ក្នុងចិត្តថា៖ មុខវិទ្យាដែលរៀនរាល់ថ្ងៃ រាល់ពេលសុទ្ធតែមុខវិទ្យាដែលខ្ញុំពេញចិត្តរៀនទាំង
អស់ ព្រោះថាវាគឺជាគន្លឹះសំរាប់ខ្ញុំឈានទៅរកភាពជោគជ័យ នាថ្ងៃអនាគត់ ដើម្បីខ្លួន
ឯង
គ្រួសារ និង សង្គមជាតិ ។ចំណាប់អារម្មណ៏នៅក្នុងការសិក្សានៅផ្នែក អាយធី គឺហាក់ដូចជា
ខ្ញុំបានផ្លាស់ផ្ដូរជីវិតថ្មី សប្បាយរីករាយ ធ្វើអោយខ្លួនខ្ញុំយល់បាននូវអ្វីដែលខ្ញុំមិនដែលដឹងពីមុន
មក និងមូលហេតុធំដែលខ្ញុំរៀននៅផ្នែកនេះគឺដោយសារតែខ្ញុំចង់យល់ដឹងពី កុំព្យូទ័រ និង ភា
សាអង់គ្លេសច្រើន និយាយទៅខ្ញុំចូលចិត្តរៀនផ្នែកនេះ ។សេចក្ដីបញ្ចប់ ខ្ញុំសូមអោយលោកពុក
មានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូ ហើយមានសុវតិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង
ដើម្បីជួយដល់អ្នកក្រីក្រ ឬ អ្នកដែលជួបទុកលំបាកនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅប្រទេស
នានា នឹងសូមជូនពរមិត្តដែលរៀនជាមួយគ្នា ​មិត្តដែលស្គាល់ខ្ញុំដែលកំពុងតែបន្ដការសិក្សានៅ
ទីណាក៏ដោយសូមអោយអ្នកទាំងអស់សំរេចបាននូវគោលបំណងដែលខ្លួនបានប៉ង ហើយ
ទទួលបានជោគជ័យក្នុងឆាកជីវិតរៀងទៅអើយ ៕
សូមអរគុណ!

Thursday, March 20, 2014

ប្រសិនអ្នកចង់ដាក់ក្បាលឬជើងទំព័ររបស់ Ms Word ខុសៗគ្នានោះវាមានភាពស៊ាំញ៉ាំបន្តិចដែលវាទាក់ទងនឹង ការប្រើប្រាស់ Break Page និង Section
ក្នុងការធ្វើនេះបានអ្នកអាចអនុវត្តន៏តាមរបៀបដូចខាងក្រោម៖
  1. បញ្ចូលលេខ និង ក្បាលទំព័រ
  2. ពេលអ្នកចង់ប្តូរ ក្បាលទំព័របន្ទាប់ អ្នកត្រូវចុចលើក្រដាស់អត្ថបទរួចចុចលើ Page Layout Tab
  3. ត្រង់ Breaks => Section Break => Next Page
  4. បន្ទាប់មកត្រូវដោះ ធីចនៅត្រង់លេខ១ និង លេខ ២ ដើម្បីដាក់ក្បាលខុសពីទំព័រមុន
  5. ចំណាំប្រសិនបើអ្នកចង់ប្តូរតែ អក្សរទេអ្នកមិនចាំបាច់ដោះធីចត្រង់លេខ២ទេ វានឹងរត់លេខទំព័រ Auto។
  6. តើអ្នកអាចធ្វើបាននៅ? សូមសរសេរតាម Comment នៅអ្វីជាចំងល់របស់អ្នក

Wednesday, March 19, 2014

ដើម្បីមានភាពងាយស្រួលក្នុងការវាយអត្ថបទក្នុងកម្មវិធី MS Word ដែលមានការប្រើប្រាស់ការចនា Font Type  និង Font Size ច្រើនប្រភេទហើយវាពិបាកក្នុងការប្តូរទៅមក។ ថ្ងៃនេះអាយធីកោះត្រល់មាន មោទនៈភាពនឹងបង្ហាញនៅគន្លឹះនេះដូចតទៅ៖


  1. បើក Ms Word 2014 
  2. ចុចលើ បញ្ជីរ View Tab => Macros => Record macro...
  3. ត្រង់ Macro Name ដាក់ឈ្មោះអោយ Macro
  4. ចុកលើ Keyboard => OK តាមរូប
  5. ត្រង់ Press New Shortcut Key: ចុច Keyboard ដែលអ្នកចង់ចង ដូចជា Ctrl+1 
  6. បន្ទាប់មកប្តូរ Keyboard ទៅខ្មែរយូនីកូដ alt+shift
  7. ប្តូរ Font Type និង Font Size (Font=Khmer Os Muol Light និង Size=12)
  8. ត្រលប់ទៅ View Tab វិញរួចចុចថា Stop Record Macro
ពេលនេះយើងចងបាន Macro ដែលសរសេរជាភាសា Khmer Unicode ឥឡូវចងមួយទៀតទៅជា English វិញហើយមាន Font នឹងទំហំតាមចិត្តចង់បាន៖

  1. ចុចលើ បញ្ជីរ View Tab => Macros => Record macro...
  2. ត្រង់ Macro Name ដាក់ឈ្មោះអោយ Macro
  3. ចុកលើ Keyboard => OK តាមរូប
  4. ត្រង់ Press New Shortcut Key: ចុច Keyboard ដែលអ្នកចង់ចង ដូចជា Ctrl+2
  5. បន្ទាប់មកប្តូរ Keyboard ទៅភាសាអង់គ្លេសវិញ alt+shift
  6. ប្តូរ Font Type និង Font Size (Font=Arail និង Size=12)
  7. ត្រលប់ទៅ View Tab វិញរួចចុចថា Stop Record Macro


ចំណាំ៖ បើអ្នកចង់ប្តូរពីខ្មែរទៅអង់គ្លេស និង អស់គ្លេសទៅខ្មែរវិញ ត្រូវចងឆ្លាស់តាមរបៀបខាងលើ។

Sunday, March 16, 2014

សង្កេត​តាមរយៈ​កាយវិការ​អាច​បញ្ជាក់ថា​មនុស្ស​នោះ​កំពុងនិយាយ​កុហក​
​តើ​អ្នក​តែងតែ​ជឿជាក់​ទេ នៅពេល​ដែលមាន​គេ​និយាយ​រឿង​អ្វីមួយ​ប្រាប់​អ្នក​? ដើម្បី​អាច​ដឹងបាន​ថា​មនុស្ស​ម្នាក់​នោះ​និយាយ​កុហក​អ្នក​ឬក៏​អត់​គ្រាន់តែ​អ្នកតាមដាន​សង្កេត​នូវ​កាយវិការ​របស់គេ​នូវពេលដែល​និយាយ​ជាមួយ​អ្នក​។ កាយវិការ​ដែល​អា​ចប​ញ្ជា​ក់បាន​ថា​គេ​កំពុងតែ​និយាយ​កុហក​អ្នកមាន​ដូចជា​៖
​- គ្រលៀស​ក្រសែភ្នែក​ទៅមក​ កាយវិការ​បែបនេះ​អាច​បញ្ជាក់បាន​ថា​គេ​កំពុង​ប្រើ​គំនិត​យ៉ាងខ្លាំង​ក្លា​ថា​ត្រូវ​ប្រើ​ស្នៀត​អ្វី​និយាយ​ចេញមក​ទៀត ។​

​-
បង្អង់​បន្តិច​មុននឹង​ឆ្លើយ ​មនុស្ស​ដែល​និយាយ​ការពិត​មិន​បង្អង់​ពាក្យសម្តី​ដោយ​នឹក​រក​ពាក្យ​តបត​នោះទេ ព្រោះ​មិនចាំបាច់​គិត​រក​ល្បិច​ក្នុងការ​ឆ្លើយឆ្លង​នោះទេ ។​

​- គំហក​ ប្រសិន​ពេល​អ្នក​កំពុង​សួរនាំ​រកហេតុ​ផល គេ​បែរជា​ស្រែក​គំហក​ដាក់ ដែល​នោះ​ស្មើនឹង​គេ​កំពុង​បង្វែង ដាន​ការពិត ព្រោះ​ការ​គំហក​នេះ​ដើម្បី​កុំឱ្យ​អ្នកមាន​ឱកាស​សួរដេញដោល​បន្តទៅទៀត ។​

-
​មិច​ភ្នែក​ញឹកញាប់មនុស្ស​ដែល​កុហក​តែង​ចូលចិត្ត​មិច​ភ្នែក​ញឹកញាប់ ពីព្រោះ​ពួកគេ​ត្រូវការ​បិទបាំង​ពី​ក្រសែ ភ្នែក​ពិត​ដែល​នឹងត្រូវ​សម្តែង​ចេញមក ។​

-
​ដៃ​នៅ​មិន​សុខ​ បុរស​ដែល​និយាយ​កុហក​ដៃ​របស់គេ​នៅ​មិន​សុខ​ទេ គឺ​តែងតែ​ចាប់​កាន់​នោះ​ចាប់​កាន់​នេះ នៅ​មិន​ស្ងៀម ។ ចំណែក​ឯជើង​តែង​គ្រវីគ្រវាត់ ឬ​ឆ្កឹះ​នេះ​ឆ្កឹះ​នោះ​ជានិច្ច ។​

​- ចាប់​កាន់​នេះ​កាន់​នោះ ក្នុងពេល​និយាយ គេ​ចាប់​កាន់​ច្រមុះ កាន់​ត្រចៀក ត្រដុស ក ជាដើម ។ បើ​គេ​សម្តែង​ចេញ​កាយ វិការ​បែបនេះ​ជា​សញ្ញា​បញ្ជាក់ថា គេ​កំពុង​លេងល្បិច​បោក​អ្នក​ហើយ ។​

- See more at: http://www.popzone.asia/?news=2135#sthash.ak299PrO.dpuf

Saturday, March 15, 2014

កាលពីដំបូង PHP ជាអក្សរកាត់ មកពីពាក្យ Personal Home Pages ប៉ុន្ដែសម្រាប់​ បច្ចុប្បន្ននេះ បានផ្លាស់ប្ដូរទៅជា PHP: Hypertext Preprocessor ។វាអាចធ្វើការបង្កើតគេហទំព័រ ដែលមានអន្ដរកម្ម ឬមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ដោយយើងប្រើឬបញ្ចូលវាជាមួយកូដ HTMLPHP ជាភាសារបស់ Server (SERVER SCRIPTING LANGUAGE)  ដូច្នេះយើងត្រូវការ SERVER ដើម្បីដំណើរការ PHP  PHP គឺជាភាសាកូដ ដែលមិនត្រូវការបង់ថ្លៃ (Open Source) ម្យ៉ាងវិញ ទៀត Client មិនអាចមើលឃើញកូដ PHP ទេ នៅក្នុង Browser គឺមើលឃើញជាកូដ HTML, JAVASCRIPT CSS តែប៉ុណ្ណោះ ។ [1]
១.១. What can PHP do?
PHP ប្រើដើម្បីបង្កើតគេហទំព័រ ដែលមានលក្ខណៈអន្ដរកម្ម ឬមានឥទ្ធិពលលើគ្នា (Dynamic or Interactive) ខាងក្រោមនេះ ជាកិច្ចការមួយ ចំនួនដែល​ PHP អាចធ្វើបានដូចជា៖
ü ការគណនា
ü ប្រអប់ផ្ញើសារ
ü ធ្វើការជាមួយប្រព័ន្ធគ្រប់គ្រង (Database) ហើយអាចធ្វើការបង្កើត លុប ឬក៏កែប្រែ ទិន្នន័យនៅក្នុងDatabase របស់យើង
ü កំណត់ Cookie និង Session
ü គ្រប់គ្រងទៅលើអ្នកប្រើប្រាស់(Users)
ü អាចធ្វើការបង្កើត បើក អាន សសេរ និង បិទ ឯកសារនៅលើ SERVER
ü Online Shopping System
ü Booking Online System
ü Dictionary Online
ü បង្កើតអត្ថបទជាប្រភេទ HTML , PDF or EXCEL ហើយនឹងធ្វើការរក្សាវាទុក
១.២. Why PHP?
PHP មានលក្ខណៈ ពិសេស និងមានភាពល្អប្រសើរ មួយចំនួន ដូចខាងក្រោម៖
ü វាដំណើរការនៅលើប្រភេទម៉ាស៊ីនច្រើនប្រភេទផ្សេងៗដូចជា Windows, Linux, Unix, Mac OS x, etc
ü វាស្គាល់ស្ទើរតែគ្រប់ប្រភេទរបស់ SERVER ដែលប្រើដូចជា Apache, IIS, etc.
ü ធ្វើការយ៉ាងល្អជាមួយកូដ HTML
ü អាចបង្កើត Dynamic or Interactive គេហទំព័រ
ü អាចដំណើរការជាមួយនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យធំៗ
ü មិនគិតប្រាក់ (Free or Open Source)
ü ងាយស្រួលរៀន ហើយដំណើរការល្អនៅលើ SERVER
១.៣. To run PHP
ដោយសារតែ PHP ជាភាសាកូដរបស់ SERVER ដូច្នេះយើងចាំបាច់ ត្រូវការកម្មវិធីជំនួយ ដើម្បីអាចដំណើរការវាបាន នៅលើកុំព្យូទ័ររបស់យើង​(Localhost)។  យើងអាចជ្រើសរើសកម្មវិធីណាមួយក៏បានគឺកម្មវិធី WAMPSERVER  XAMPP
ត្រូវតម្លើងកម្មវិធីណាមួយខាងលើនេះ ទៅក្នុងកុំព្យូទ័ររបស់យើង នោះយើងនឹងអាច ដំណើរការ PHP នៅលើកុំព្យូទ័រ របស់យើងបានហើយ។
សម្រាប់នៅក្នុងមេរៀននេះ ខ្ញុំសូមធ្វើការបង្ហាញ តែរបៀបក្នុងការធ្វើការជាមួយ wampserver តែមួយប៉ុណ្ណោះ
Ø ការប្រើប្រាស់ WAMP SERVER
1.    ចូលទៅកាន់ www.wampserver.com ដើម្បីទាញយកកម្មវិធីនេះ មកដំឡើង នៅក្នុងកុំព្យូទ័ររបស់យើង
2.    ដំឡើងនៅក្នុងកុំព្យូទ័ររួចហើយ (ចុចលើ icon )
 

3.    ចុចលើ www directory (ដែលជាកន្លែងផ្ទុកនូវ File PHP របស់យើង) វានឹងលេច ឡើងនូវ ទីតាំង Directory ហើយជាទូទៅស្ថិតនៅ C:\wamp\www
4.    យើងអាចបង្កើត Folder មួយសម្រាប់ផ្ទុកនូវ Files PHP  របស់យើង ឬក៏ពុំចាំបង្កើតក៏បានដែរ​(បង្កើតល្អជាង)។ ឧទាហរណ៏ៈ myphp
5.    បន្ទាប់មកយើងរក្សា Files PHP នៅក្នុង Folder នោះ ។ ឧទាហរណ៏ myphp.php
6.    រួចចូលទៅកាន់ Browser របស់យើង ដោយវាយពាក្យថា localhost/myphp/myphp.php វាជាការស្រេច។
នេះជាចំនុចសង្ខេប អំពីការប្រើប្រាស់កម្មវិធី wampserver ដើម្បីដំណើរការកូដ PHP