Saturday, March 15, 2014

កាលពីដំបូង PHP ជាអក្សរកាត់ មកពីពាក្យ Personal Home Pages ប៉ុន្ដែសម្រាប់​ បច្ចុប្បន្ននេះ បានផ្លាស់ប្ដូរទៅជា PHP: Hypertext Preprocessor ។វាអាចធ្វើការបង្កើតគេហទំព័រ ដែលមានអន្ដរកម្ម ឬមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ដោយយើងប្រើឬបញ្ចូលវាជាមួយកូដ HTMLPHP ជាភាសារបស់ Server (SERVER SCRIPTING LANGUAGE)  ដូច្នេះយើងត្រូវការ SERVER ដើម្បីដំណើរការ PHP  PHP គឺជាភាសាកូដ ដែលមិនត្រូវការបង់ថ្លៃ (Open Source) ម្យ៉ាងវិញ ទៀត Client មិនអាចមើលឃើញកូដ PHP ទេ នៅក្នុង Browser គឺមើលឃើញជាកូដ HTML, JAVASCRIPT CSS តែប៉ុណ្ណោះ ។ [1]
១.១. What can PHP do?
PHP ប្រើដើម្បីបង្កើតគេហទំព័រ ដែលមានលក្ខណៈអន្ដរកម្ម ឬមានឥទ្ធិពលលើគ្នា (Dynamic or Interactive) ខាងក្រោមនេះ ជាកិច្ចការមួយ ចំនួនដែល​ PHP អាចធ្វើបានដូចជា៖
ü ការគណនា
ü ប្រអប់ផ្ញើសារ
ü ធ្វើការជាមួយប្រព័ន្ធគ្រប់គ្រង (Database) ហើយអាចធ្វើការបង្កើត លុប ឬក៏កែប្រែ ទិន្នន័យនៅក្នុងDatabase របស់យើង
ü កំណត់ Cookie និង Session
ü គ្រប់គ្រងទៅលើអ្នកប្រើប្រាស់(Users)
ü អាចធ្វើការបង្កើត បើក អាន សសេរ និង បិទ ឯកសារនៅលើ SERVER
ü Online Shopping System
ü Booking Online System
ü Dictionary Online
ü បង្កើតអត្ថបទជាប្រភេទ HTML , PDF or EXCEL ហើយនឹងធ្វើការរក្សាវាទុក
១.២. Why PHP?
PHP មានលក្ខណៈ ពិសេស និងមានភាពល្អប្រសើរ មួយចំនួន ដូចខាងក្រោម៖
ü វាដំណើរការនៅលើប្រភេទម៉ាស៊ីនច្រើនប្រភេទផ្សេងៗដូចជា Windows, Linux, Unix, Mac OS x, etc
ü វាស្គាល់ស្ទើរតែគ្រប់ប្រភេទរបស់ SERVER ដែលប្រើដូចជា Apache, IIS, etc.
ü ធ្វើការយ៉ាងល្អជាមួយកូដ HTML
ü អាចបង្កើត Dynamic or Interactive គេហទំព័រ
ü អាចដំណើរការជាមួយនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យធំៗ
ü មិនគិតប្រាក់ (Free or Open Source)
ü ងាយស្រួលរៀន ហើយដំណើរការល្អនៅលើ SERVER
១.៣. To run PHP
ដោយសារតែ PHP ជាភាសាកូដរបស់ SERVER ដូច្នេះយើងចាំបាច់ ត្រូវការកម្មវិធីជំនួយ ដើម្បីអាចដំណើរការវាបាន នៅលើកុំព្យូទ័ររបស់យើង​(Localhost)។  យើងអាចជ្រើសរើសកម្មវិធីណាមួយក៏បានគឺកម្មវិធី WAMPSERVER  XAMPP
ត្រូវតម្លើងកម្មវិធីណាមួយខាងលើនេះ ទៅក្នុងកុំព្យូទ័ររបស់យើង នោះយើងនឹងអាច ដំណើរការ PHP នៅលើកុំព្យូទ័រ របស់យើងបានហើយ។
សម្រាប់នៅក្នុងមេរៀននេះ ខ្ញុំសូមធ្វើការបង្ហាញ តែរបៀបក្នុងការធ្វើការជាមួយ wampserver តែមួយប៉ុណ្ណោះ
Ø ការប្រើប្រាស់ WAMP SERVER
1.    ចូលទៅកាន់ www.wampserver.com ដើម្បីទាញយកកម្មវិធីនេះ មកដំឡើង នៅក្នុងកុំព្យូទ័ររបស់យើង
2.    ដំឡើងនៅក្នុងកុំព្យូទ័ររួចហើយ (ចុចលើ icon )
 

3.    ចុចលើ www directory (ដែលជាកន្លែងផ្ទុកនូវ File PHP របស់យើង) វានឹងលេច ឡើងនូវ ទីតាំង Directory ហើយជាទូទៅស្ថិតនៅ C:\wamp\www
4.    យើងអាចបង្កើត Folder មួយសម្រាប់ផ្ទុកនូវ Files PHP  របស់យើង ឬក៏ពុំចាំបង្កើតក៏បានដែរ​(បង្កើតល្អជាង)។ ឧទាហរណ៏ៈ myphp
5.    បន្ទាប់មកយើងរក្សា Files PHP នៅក្នុង Folder នោះ ។ ឧទាហរណ៏ myphp.php
6.    រួចចូលទៅកាន់ Browser របស់យើង ដោយវាយពាក្យថា localhost/myphp/myphp.php វាជាការស្រេច។
នេះជាចំនុចសង្ខេប អំពីការប្រើប្រាស់កម្មវិធី wampserver ដើម្បីដំណើរការកូដ PHP


brought to you by IT Koh Trol

0 comments:

Post a Comment