Thursday, March 20, 2014

ប្រសិនអ្នកចង់ដាក់ក្បាលឬជើងទំព័ររបស់ Ms Word ខុសៗគ្នានោះវាមានភាពស៊ាំញ៉ាំបន្តិចដែលវាទាក់ទងនឹង ការប្រើប្រាស់ Break Page និង Section
ក្នុងការធ្វើនេះបានអ្នកអាចអនុវត្តន៏តាមរបៀបដូចខាងក្រោម៖
  1. បញ្ចូលលេខ និង ក្បាលទំព័រ
  2. ពេលអ្នកចង់ប្តូរ ក្បាលទំព័របន្ទាប់ អ្នកត្រូវចុចលើក្រដាស់អត្ថបទរួចចុចលើ Page Layout Tab
  3. ត្រង់ Breaks => Section Break => Next Page
  4. បន្ទាប់មកត្រូវដោះ ធីចនៅត្រង់លេខ១ និង លេខ ២ ដើម្បីដាក់ក្បាលខុសពីទំព័រមុន
  5. ចំណាំប្រសិនបើអ្នកចង់ប្តូរតែ អក្សរទេអ្នកមិនចាំបាច់ដោះធីចត្រង់លេខ២ទេ វានឹងរត់លេខទំព័រ Auto។
  6. តើអ្នកអាចធ្វើបាននៅ? សូមសរសេរតាម Comment នៅអ្វីជាចំងល់របស់អ្នក

Wednesday, March 19, 2014

ដើម្បីមានភាពងាយស្រួលក្នុងការវាយអត្ថបទក្នុងកម្មវិធី MS Word ដែលមានការប្រើប្រាស់ការចនា Font Type  និង Font Size ច្រើនប្រភេទហើយវាពិបាកក្នុងការប្តូរទៅមក។ ថ្ងៃនេះអាយធីកោះត្រល់មាន មោទនៈភាពនឹងបង្ហាញនៅគន្លឹះនេះដូចតទៅ៖


  1. បើក Ms Word 2014 
  2. ចុចលើ បញ្ជីរ View Tab => Macros => Record macro...
  3. ត្រង់ Macro Name ដាក់ឈ្មោះអោយ Macro
  4. ចុកលើ Keyboard => OK តាមរូប
  5. ត្រង់ Press New Shortcut Key: ចុច Keyboard ដែលអ្នកចង់ចង ដូចជា Ctrl+1 
  6. បន្ទាប់មកប្តូរ Keyboard ទៅខ្មែរយូនីកូដ alt+shift
  7. ប្តូរ Font Type និង Font Size (Font=Khmer Os Muol Light និង Size=12)
  8. ត្រលប់ទៅ View Tab វិញរួចចុចថា Stop Record Macro
ពេលនេះយើងចងបាន Macro ដែលសរសេរជាភាសា Khmer Unicode ឥឡូវចងមួយទៀតទៅជា English វិញហើយមាន Font នឹងទំហំតាមចិត្តចង់បាន៖

  1. ចុចលើ បញ្ជីរ View Tab => Macros => Record macro...
  2. ត្រង់ Macro Name ដាក់ឈ្មោះអោយ Macro
  3. ចុកលើ Keyboard => OK តាមរូប
  4. ត្រង់ Press New Shortcut Key: ចុច Keyboard ដែលអ្នកចង់ចង ដូចជា Ctrl+2
  5. បន្ទាប់មកប្តូរ Keyboard ទៅភាសាអង់គ្លេសវិញ alt+shift
  6. ប្តូរ Font Type និង Font Size (Font=Arail និង Size=12)
  7. ត្រលប់ទៅ View Tab វិញរួចចុចថា Stop Record Macro


ចំណាំ៖ បើអ្នកចង់ប្តូរពីខ្មែរទៅអង់គ្លេស និង អស់គ្លេសទៅខ្មែរវិញ ត្រូវចងឆ្លាស់តាមរបៀបខាងលើ។

Sunday, March 16, 2014

សង្កេត​តាមរយៈ​កាយវិការ​អាច​បញ្ជាក់ថា​មនុស្ស​នោះ​កំពុងនិយាយ​កុហក​
​តើ​អ្នក​តែងតែ​ជឿជាក់​ទេ នៅពេល​ដែលមាន​គេ​និយាយ​រឿង​អ្វីមួយ​ប្រាប់​អ្នក​? ដើម្បី​អាច​ដឹងបាន​ថា​មនុស្ស​ម្នាក់​នោះ​និយាយ​កុហក​អ្នក​ឬក៏​អត់​គ្រាន់តែ​អ្នកតាមដាន​សង្កេត​នូវ​កាយវិការ​របស់គេ​នូវពេលដែល​និយាយ​ជាមួយ​អ្នក​។ កាយវិការ​ដែល​អា​ចប​ញ្ជា​ក់បាន​ថា​គេ​កំពុងតែ​និយាយ​កុហក​អ្នកមាន​ដូចជា​៖
​- គ្រលៀស​ក្រសែភ្នែក​ទៅមក​ កាយវិការ​បែបនេះ​អាច​បញ្ជាក់បាន​ថា​គេ​កំពុង​ប្រើ​គំនិត​យ៉ាងខ្លាំង​ក្លា​ថា​ត្រូវ​ប្រើ​ស្នៀត​អ្វី​និយាយ​ចេញមក​ទៀត ។​

​-
បង្អង់​បន្តិច​មុននឹង​ឆ្លើយ ​មនុស្ស​ដែល​និយាយ​ការពិត​មិន​បង្អង់​ពាក្យសម្តី​ដោយ​នឹក​រក​ពាក្យ​តបត​នោះទេ ព្រោះ​មិនចាំបាច់​គិត​រក​ល្បិច​ក្នុងការ​ឆ្លើយឆ្លង​នោះទេ ។​

​- គំហក​ ប្រសិន​ពេល​អ្នក​កំពុង​សួរនាំ​រកហេតុ​ផល គេ​បែរជា​ស្រែក​គំហក​ដាក់ ដែល​នោះ​ស្មើនឹង​គេ​កំពុង​បង្វែង ដាន​ការពិត ព្រោះ​ការ​គំហក​នេះ​ដើម្បី​កុំឱ្យ​អ្នកមាន​ឱកាស​សួរដេញដោល​បន្តទៅទៀត ។​

-
​មិច​ភ្នែក​ញឹកញាប់មនុស្ស​ដែល​កុហក​តែង​ចូលចិត្ត​មិច​ភ្នែក​ញឹកញាប់ ពីព្រោះ​ពួកគេ​ត្រូវការ​បិទបាំង​ពី​ក្រសែ ភ្នែក​ពិត​ដែល​នឹងត្រូវ​សម្តែង​ចេញមក ។​

-
​ដៃ​នៅ​មិន​សុខ​ បុរស​ដែល​និយាយ​កុហក​ដៃ​របស់គេ​នៅ​មិន​សុខ​ទេ គឺ​តែងតែ​ចាប់​កាន់​នោះ​ចាប់​កាន់​នេះ នៅ​មិន​ស្ងៀម ។ ចំណែក​ឯជើង​តែង​គ្រវីគ្រវាត់ ឬ​ឆ្កឹះ​នេះ​ឆ្កឹះ​នោះ​ជានិច្ច ។​

​- ចាប់​កាន់​នេះ​កាន់​នោះ ក្នុងពេល​និយាយ គេ​ចាប់​កាន់​ច្រមុះ កាន់​ត្រចៀក ត្រដុស ក ជាដើម ។ បើ​គេ​សម្តែង​ចេញ​កាយ វិការ​បែបនេះ​ជា​សញ្ញា​បញ្ជាក់ថា គេ​កំពុង​លេងល្បិច​បោក​អ្នក​ហើយ ។​

- See more at: http://www.popzone.asia/?news=2135#sthash.ak299PrO.dpuf

Saturday, March 15, 2014

កាលពីដំបូង PHP ជាអក្សរកាត់ មកពីពាក្យ Personal Home Pages ប៉ុន្ដែសម្រាប់​ បច្ចុប្បន្ននេះ បានផ្លាស់ប្ដូរទៅជា PHP: Hypertext Preprocessor ។វាអាចធ្វើការបង្កើតគេហទំព័រ ដែលមានអន្ដរកម្ម ឬមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ដោយយើងប្រើឬបញ្ចូលវាជាមួយកូដ HTMLPHP ជាភាសារបស់ Server (SERVER SCRIPTING LANGUAGE)  ដូច្នេះយើងត្រូវការ SERVER ដើម្បីដំណើរការ PHP  PHP គឺជាភាសាកូដ ដែលមិនត្រូវការបង់ថ្លៃ (Open Source) ម្យ៉ាងវិញ ទៀត Client មិនអាចមើលឃើញកូដ PHP ទេ នៅក្នុង Browser គឺមើលឃើញជាកូដ HTML, JAVASCRIPT CSS តែប៉ុណ្ណោះ ។ [1]
១.១. What can PHP do?
PHP ប្រើដើម្បីបង្កើតគេហទំព័រ ដែលមានលក្ខណៈអន្ដរកម្ម ឬមានឥទ្ធិពលលើគ្នា (Dynamic or Interactive) ខាងក្រោមនេះ ជាកិច្ចការមួយ ចំនួនដែល​ PHP អាចធ្វើបានដូចជា៖
ü ការគណនា
ü ប្រអប់ផ្ញើសារ
ü ធ្វើការជាមួយប្រព័ន្ធគ្រប់គ្រង (Database) ហើយអាចធ្វើការបង្កើត លុប ឬក៏កែប្រែ ទិន្នន័យនៅក្នុងDatabase របស់យើង
ü កំណត់ Cookie និង Session
ü គ្រប់គ្រងទៅលើអ្នកប្រើប្រាស់(Users)
ü អាចធ្វើការបង្កើត បើក អាន សសេរ និង បិទ ឯកសារនៅលើ SERVER
ü Online Shopping System
ü Booking Online System
ü Dictionary Online
ü បង្កើតអត្ថបទជាប្រភេទ HTML , PDF or EXCEL ហើយនឹងធ្វើការរក្សាវាទុក
១.២. Why PHP?
PHP មានលក្ខណៈ ពិសេស និងមានភាពល្អប្រសើរ មួយចំនួន ដូចខាងក្រោម៖
ü វាដំណើរការនៅលើប្រភេទម៉ាស៊ីនច្រើនប្រភេទផ្សេងៗដូចជា Windows, Linux, Unix, Mac OS x, etc
ü វាស្គាល់ស្ទើរតែគ្រប់ប្រភេទរបស់ SERVER ដែលប្រើដូចជា Apache, IIS, etc.
ü ធ្វើការយ៉ាងល្អជាមួយកូដ HTML
ü អាចបង្កើត Dynamic or Interactive គេហទំព័រ
ü អាចដំណើរការជាមួយនិងប្រព័ន្ធគ្រប់គ្រងទិន្នន័យធំៗ
ü មិនគិតប្រាក់ (Free or Open Source)
ü ងាយស្រួលរៀន ហើយដំណើរការល្អនៅលើ SERVER
១.៣. To run PHP
ដោយសារតែ PHP ជាភាសាកូដរបស់ SERVER ដូច្នេះយើងចាំបាច់ ត្រូវការកម្មវិធីជំនួយ ដើម្បីអាចដំណើរការវាបាន នៅលើកុំព្យូទ័ររបស់យើង​(Localhost)។  យើងអាចជ្រើសរើសកម្មវិធីណាមួយក៏បានគឺកម្មវិធី WAMPSERVER  XAMPP
ត្រូវតម្លើងកម្មវិធីណាមួយខាងលើនេះ ទៅក្នុងកុំព្យូទ័ររបស់យើង នោះយើងនឹងអាច ដំណើរការ PHP នៅលើកុំព្យូទ័រ របស់យើងបានហើយ។
សម្រាប់នៅក្នុងមេរៀននេះ ខ្ញុំសូមធ្វើការបង្ហាញ តែរបៀបក្នុងការធ្វើការជាមួយ wampserver តែមួយប៉ុណ្ណោះ
Ø ការប្រើប្រាស់ WAMP SERVER
1.    ចូលទៅកាន់ www.wampserver.com ដើម្បីទាញយកកម្មវិធីនេះ មកដំឡើង នៅក្នុងកុំព្យូទ័ររបស់យើង
2.    ដំឡើងនៅក្នុងកុំព្យូទ័ររួចហើយ (ចុចលើ icon )
 

3.    ចុចលើ www directory (ដែលជាកន្លែងផ្ទុកនូវ File PHP របស់យើង) វានឹងលេច ឡើងនូវ ទីតាំង Directory ហើយជាទូទៅស្ថិតនៅ C:\wamp\www
4.    យើងអាចបង្កើត Folder មួយសម្រាប់ផ្ទុកនូវ Files PHP  របស់យើង ឬក៏ពុំចាំបង្កើតក៏បានដែរ​(បង្កើតល្អជាង)។ ឧទាហរណ៏ៈ myphp
5.    បន្ទាប់មកយើងរក្សា Files PHP នៅក្នុង Folder នោះ ។ ឧទាហរណ៏ myphp.php
6.    រួចចូលទៅកាន់ Browser របស់យើង ដោយវាយពាក្យថា localhost/myphp/myphp.php វាជាការស្រេច។
នេះជាចំនុចសង្ខេប អំពីការប្រើប្រាស់កម្មវិធី wampserver ដើម្បីដំណើរការកូដ PHP


Thursday, March 6, 2014

  1.  Configuration

  • Select Language : សម្រាប់ជ្រើសរើសភាសារដើម្បី Install
  • Site Name : បំពេញឈ្មោះអោយ Website របស់អ្នក
  • Description : បំពេញពាក្យពណ៍នាសម្រាប់ Website ដើម្បីអោយ Search Engine ស្វែងរក,​ ជាអតិបរិមាត្រឹម 20 ពាក្យជាការប្រសើរ
  • Admin Email : បំពេញអាស្រ័យដ្ឋានអ៊ីមែលដែលអាស្រ័យដ្ឋានអ៊ីម៉ែលនេះសម្រាប់អ្នកគ្រប់គ្រង់ថ្នាក់ខ្ពស់នៃ Website 
  • Admin Username : បំពេញឈ្មោះដែលឈ្មោះនេះសំរាប់អ្នកគ្រប់គ្រងថ្នាក់នៃ Website 
  • Admin Password : បំពេញពាក្យសម្ងាត់អ្នកគ្រប់គ្រង Website ធ្វើការ Log in
  • Confirm admin password : បំពេញពាក្យសំងាត់សំរាប់អ្នកគ្រប់គ្រង
  • Site offline : កំណត់ជា offline នៅពេលការតំឡើងផ្នែកខាងមុខត្រូវបញ្ជប់,​ យើងអាចកំណត់ជា Site ជាOnline នៅពេលក្រោយតាមរយះការកំណត់រចនាសម្ព័នសកល
  • ២ Database
  • Database Type : ជ្រើសរើសប្រភេទ database
  • Host name : បំពេញឈ្មោះ host name ដែលបានពី hosting 
  • Username : បំពេញ ​Username ដែលបានពី hosting
  • Password : បំពេញ password ដែលបានពី hosting
  • Database name : បំពេញឈ្មោះ database name ដែលបានមកពី hosting 
  • Table profix : ត្រងចំនុចនេះអ្នកមិនបាចបំពេញទេវានិងបំពេញដោយខ្លួនឯងវាដោយស្វ័យប្រវតិ្ត
  • Old database Process : ការបម្រុងទុកដែលមានស្រាប់ពី Joomla ការដំឡើងនិងត្រូវបានបញ្ជប់ ។
  • Overview : ត្រួតពិនិត្យមើលទូទៅ .... 
  •  

Joomla គឺជាប្រព័ន្ធគ្រប់គ្រង់មាតិការដែលបើកលំហរ និងសេរី (CMD) ដែលបានរចនា និងជួយដល់អ្នកប្រើប្រាស់ក្នុងការបង្កើត Website និងកម្មវិធីមួយចំនួននៅលើ Online ។


Joomla គឺជា Website ដែលពេញនិយមបំផុត និងជាដំណោះស្រាយមួយសម្រាប់អ្នកប្រើប្រាស់ដោយមិនចាំបាចចេះភាសាកូដច្រើននោះទេ ។
  • សារះប្រយោជន៏របស់ Joomla 
  1. ងាយស្រួលធ្វើការ Install ព្រោះមាន Form អោយយើងបំពេញស្រាប់ ៗ
  2. ងាយស្រួលធ្វើការ Update
  3. ងាយស្រួលធ្វើការគ្រប់គ្រង់អត្ថបទ
  4. ងាយស្រួលធ្វើការភាសារ អាចបង្កើតបានច្រើនភាសារក្នុង Website តែមួយ
  5. មិនស្មុគស្មាញរឿងសរសេរកូដ
  6. មាន Template និង Extension ច្រើនសំរាប់ជ្រើសរើស​។

Monday, March 3, 2014

Sunday, March 2, 2014

ក្រុមហ៊ុន ​Microsoft បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នូវ​ Add-on មួយ​របស់​Firefox Browser ដែល​ពង្រីក​បន្ថែម​លើ​ការ​ចាក់​វីដេអូ​ដោយ​ផ្អែក​លើ​ភាសា​HTML5 នៅ​លើ​ប្រព័ន្ធ​Windows 7 របស់​Microsoft។​​សម្រាប់​Plugin នេះ​គឺ​មាន​លទ្ធភាព​អាច​ឲ្យ​អ្នក​ប្រើប្រាស់​Firefox អាច​ចាក់​នូវ​វីដេអូ​​ខ្នាត​H.264-encoded នៅ​លើ​ភាសា​HTML5 ដោយ​ប្រើប្រាស់​នូវ​សមត្ថភាព​ផ្សេងៗ​ដែល​មាន​ ភ្ជាប់​ជា​ស្រេច​នៅ​ក្នុង​ Windows 7​​ដែល​នេះ​ជា​ការ​មាន​ប្រសាសន៍​របស់​លោក​Claudio Caldato ដែល​មាន​តំណែង​ជា​Principal Program Manager សម្រាប់​ក្រុម​ប្រតិបត្តិ​ទៅ​វិញ​ទៅ​មក​របស់​Microsoft​ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ក្នុង​ប្លក់។​Firefox គឺ​ជា​គូ​ប្រកួត​ប្រជែង​ធំ​បំផុត​របស់​Microsoft ដែល​ជា​ម្ចាស់​Internet Explorer Browser។Microsoft បាន​ធ្វើ​ការ​ផ្ដល់​​​រួច​មក​ហើយ​នូវ​Plugin Windows Media Player សម្រាប់​Firefox សម្រាប់​ធ្វើ​ការ​មើល​នូវ​ឯកសារ​វីដេអូ។​លោក​Caldato បាន​និយាយ​ថា៖​នេះ​ជា​Plugin ប្រភេទ​ថ្មី​ដែល​គេ​ត្រូវ​បាន​ស្គាល់​ថា​ជា​HTML5 Extension សម្រាប់​Windows Media Player Firefox Plugin ហើយ​ត្រូវ​បាន​ទាញ​យក​មក​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​វា​បាន​ពង្រីក​យ៉ាង​ ច្រើន​ទៅ​លើ​មុខងារ​នៃ​Plugin ដែល​ទើប​តែ​លេច​មុខ​នេះ​សម្រាប់​Firefox ហើយ​អាច​ធ្វើ​ឲ្យ​ទំព័រ​វ៉ិប​ដែល​ផ្ដល់​នូវ​វីដេអូ​ក្នុង​កម្រិត​H.264 format ដោយ​ប្រើប្រាស់​ស្ដង់ដា​W3C HTML5 ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​Firefox លើ​Windows។​​ពីព្រោះ​តែ​H.264 វីដេអូ​នៅ​លើ​ទំព័រ​វ៉ិប​គឺ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​សាមញ្ញ​​ដូច្នេះ​ ហើយ​ការ​ប្រើប្រាស់​ទៅ​វិញ​ទៅមក​ឆ្លង​ទៅ​ឆ្លង​មក​គឺ​វា​ពិត​ជា​សំខាន់​ សម្រាប់​អ្នក​ដែល​និយម​Firefox ដែល​ជា​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​Windows។
DownloadPlex.com Software Updater គឺជាកម្មវិធី freeware មួយដែលអាចអោយយើង
ឆែកមើលនូវកម្មវិធីដែលត្រូវបានតម្លើងនៅក្នុងកុំព្យូទ័ររបស់យើង ហើយអាចអោយយើងធ្វើ
ការ Download ដើម្បី Update កម្មវិធីរបស់យើងអោយតំណើការកាន់តែស្រួល ហើយនិង ទ
ទួលបានកំនែថ្មីផងដែរ។

ទាញយក DownloadPlex.com Software Updater នៅទីនេះ