ជាទូទៅអ្នកប្រើប្រាស់កុំព្យូទ័រតែងតែជួបប្រទះការវាយប្រហារពី សំណាក់ មេរោគផ្សេងៗ ជាពិសេសFlash របស់អ្នកគឺជាភ្នាក់ងារចម្លងមួយដ៏គ្រោះថ្នាក់។ ក្រោយពេលឆ្លងមេរោគ រាល់ឯកសារ ក៏ដូចជា ទិន្នន័យផ្សេងៗត្រូវបានកែប្រែទៅជាឯកសារ .exe ឬត្រូវបានលាក់ បាត់តែម្តង។ អ្នកប្រើប្រាស់មួយចំនួនយល់ថា មេរោគបានស៊ីឯកសារអស់ទៅហើយ តែតាមពិត វាគ្រាន់តែបំលែងឯកសារនោះ ហើយលាក់ឯកសារដើមតែប៉ុណ្ណោះ។
តើធ្វើយ៉ាងម៉េចទើបអាចបង្ហាញ ឯកសារដើមក្នុងStorage Device ផ្សេងមកវិញបាន? ជាការពិតមធ្យោបាយក្នុងការបង្ហាញHidden File មានច្រើន ប៉ុន្តែយើងសូមលើកយកវិធីសាស្ត្រមួយមកបង្ហាញជូន សូមអនុវត្តតាមជំហ៊ានងាយៗដូចខាងក្រោម៖
១- វាយអក្សរ cmd នៅក្នុងប្រអប់ Search រួចចុច Enter
២- វាយឈ្មោះ Drive របស់ Flash អ្នក។
ឧទាហរណ៍ថា Flash របស់អ្នកគឺ Drive i: ដូច្នេះត្រូវវាយ i: រួចចុច Enter
៣-វាយអក្សរ attrib -a -s -h *. /s /d
រួចចុច Enter ហើយរង់ចាំមួយភ្លេត រាល់ឯកសារលាក់ទាំងប៉ុន្មាននឹងត្រូវបង្ហាញវិញ។
រួចវាយ Exit ជាការស្រេច។
រួចចុច Enter ហើយរង់ចាំមួយភ្លេត រាល់ឯកសារលាក់ទាំងប៉ុន្មាននឹងត្រូវបង្ហាញវិញ។
រួចវាយ Exit ជាការស្រេច។

0 comments:
Post a Comment